ជួយShareផង ! រថភ្លើងស៊េរីថ្មីម៉ិកស៊ីកូ នឹងកំពុងត្រៀមដំឡើង ដឹកបញ្ជូនមកប្រទេសកម្ពុជាហើយ

​​រថភ្លើង​ស៊េរីថ្មី ដែលកំពុងដំឡើងនៅប្រទេសម៉ិកស៊ីកូ​ នឹងត្រៀមមកប្រទេសកម្ពុជា​នា​ពេល​ឆាប់ៗនេះហើយ។ ​រថភ្លើង​ថ្មីនេះ នឹង​ដាក់​អោយធ្វើដំណើរ​ការ​​ពី​ស្ថានីយ​រថភ្លើងភ្នំពេញ ទៅ​ដល់ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ។ នេះបើតាមបុគ្គលិករបស់​ក្រុមហ៊ុន Royal Railway Cambodia ។
បើតាមប្រសាសន៍ រដ្ឋមន្រ្តី​ក្រសួងសាធារណការ ឯកឧត្តម ស៊ុន ចាន់ថុល បានធ្លាប់ប្រាប់ថា​ រថភ្លើង​ថ្មីនេះ នឹងមកដល់នៅក្នុងខែមិថុនា។
​​រថភ្លើង​ស៊េរីថ្មីនេះ មានលក្ខណៈពិសេសជាច្រើនដូចជា៖

១. រត់ចំណាយពេល​ត្រឹមតែ ២៥​នាទី​ប៉ុណ្ណោះពីស្ថានីយ ទៅព្រលានយន្តហោះ ២. ក្បាល​ម៉ាស៊ីន​ចំនួន​ពីរ មុខ​មួយ និង​ក្រោយ​មួយ ៣ . បច្ចេកវិទ្យា​ចុងក្រោយ​បំផុត ប្រកប​ដោយ​សុវត្ថិភាព​ខ្ពស់ ដោយ​មាន​កៅអី​ដូច​កៅអី​ក្នុង​យន្តហោះ ដែល​អាច​បត់បែន និង​កែ​តម្រូវ​ទៅ​តាម​ចិត្ត ៤. បន្ទប់ទឹក ម៉ាស៊ីនត្រជាក់ ទ្វារ​ស្វ័យប្រវត្តិ និង​កន្លែង​ដាក់​ឥវ៉ាន់​នៅ​ខាង​លើ​អ្នកដំណើរ ៥. Wifi ទូរទស្សន៍ និង​ប្រព័ន្ធ​ផ្ដល់​ព័ត៌មាន​តាម​វីដេអូ៕

Related posts

Leave a Comment