ពិតជារឿងមួយដ៏គួរអោយសសើរមែន ក្មេងប្រុសម្នាក់ប្រឹងចិតធ្វើស្បែកជើងជារូបតុកាតា ដើម្បលក់ចិញ្ចឹមប្អូនទាំងបួននាក់(មានវិដេអូ)

ថៃ៖ យោងតាមប្រភព ម្ចាស់ហ្វេសប៊ុកម្នាក់ឈ្មោះ ณัฐกมล พลเพชร បានផ្សេាយពីរក្មេងបងប្អូន ៤នាក់ បង្ដើតមុខរបរដោយខ្លួនឯង ចិតច្នៃស្បែកជើងលក់។ នៅក្នុងវិដេអូនោះ យើងឃើញក្មេងប្រុសម្នាក់ កំពុងអង្គុយច្នៃស្បែកជើងអោយមានជា រូបដំរី រូបតុកាតា រូបសត្វជាដើម ហើយនៅជិតនៅយើងឃើញប្អូនប្រុស ៤នាក់ទៀតកំពុងអង្គុយនៅជិតដែរ។


នៅក្នុងពេលនោះ ក៏មានក្មេងប្រុសម្នាក់ទៀត បានរៀបរាប់ថា «​ ជំរាបសួរ ខ្ញុំឈ្មោះ កង ហើយនេះគឺជាបងរបស់ខ្ញុំ ដែលកំពុងតែចិតច្នៃស្បែកជើងនេះឯង បងខ្ញុំកំពុងតែច្នៃស្បែកជើងជារូបដំរីផ្កាយ ហើយលក់យកលុយចិញ្ចឹមប្អូនៗបួននាក់ទៀត។ អ្នកណាដែលចង់ទិញស្បែកជើងនេះ ឬចង់រៀនច្នៃស្បែកជើងអាចទូរស័ព្ទមកលេខនេះបាន៖ ០៨២៨២០២២៦៧។(ប្រព័ន្ធនៅប្រទេសថៃ) »


វិដេអូមួយនេះ បានធ្វើមនុស្សជាច្រើនបានចូលសំដែង ការកោតសរសើរក្មេងៗទាំងនោះជាខ្លាំងដែលចេះប្រើពេលមានប្រយោជន៍ មិនដើរលេងផ្តេសផ្តាសឥតប្រយោជន៍ ព្រមទាំងចេះប្រឹងប្រែងរកលុយ ។



ខាងក្រោមនេះជាវីដេអូ ព្រមទាំងស្នាដៃដែលប្អូនប្រុសតូចបានបង្កើតឡើងជាមួយស្នាថៃប្រកបដោយទេពកោសល្យ៖

Related posts

Leave a Comment