ពិតជាមិនដែលឃើញទេ! យន្តហោះរបស់ សម្តេច តេ ជោ ហ៊ុន សែន ជិះ ម្តងនេះ ទំនើប ស្អាតកប់ម៉ង!

ភ្នំពេញ៖ សម្តេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទៅចូលរួមកិច្ចប្រជុំទូទៅលើកទី ៧៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ(UN) នៅបូរីញូវយ៉កសហរដ្ឋអាមេរិក នាព្រឹកថ្ងៃទី ២៧ ខែកញ្ញា លើកនេះមិនបានប្រើយន្តហោះរបស់ CambodiaAngkorAir ដូចសព្វដងនោះទេ គឺបានប្តូរមកប្រើ យន្តហោះរបស់ ក្រុមហ៊ុនDeerjet ដែលជាប្រភេទយន្តហោះ ៧៨៧-៨ ដ៏ទំនើបរបស់ ក្រុមហ៊ុនBoeing ជាជំនួសវិញ។

ការផ្លាស់ប្តូរ មកប្រើប្រាស់យន្តហោះនេះដោយសារតែ យន្តហោះរបស់កម្ពុជាដែលសម្តេចធ្លាប់ប្រើដូចសព្វដងនោះ ជាប្រភេទយន្តហោះខ្នាតតូច ដែលមិនអាចហោះហើរឆ្លងទ្វីបបានទេ។ ចំណែកយន្តហោះ របស់ក្រុមហ៊ុនDeerjet មានសមត្ថភាពគ្រប់គ្រាន់ក្នុងការហោះហើរឆ្លងទ្វីប និងមហាសមុទ្រ។



ប្រភេទយន្តហោះរបស់ ក្រុមហ៊ុនDeerjet មានផ្តល់សេវាកម្មយ៉ាងល្អប្រណីត។ យន្តហោះ៧៨៧-៨ត្រូវបានផលិតដោយ ក្រុមហ៊ុនBoeing ហើយត្រូវបានប្រកាសដាក់លក់ជាផ្លូវការ នៅថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១១ ក្នុងតម្លៃគោល២២៤,៦លានដុល្លារ និងជ្រើសរើសឲ្យដាក់ដំណើរការជាលើដំបូង
ដោយ AllNipponAirways របស់ជប៉ុន។ យន្តហោះនេះដំណើរការ ដោយម៉ាសុីប្រភេទ RollRoyceTrent១០០០ ឬ GeneralElectricGEnx-១B ហើយអាចធ្វើការហោះហើរ រយៈចម្ងាយឆ្ងាយបានចំនួន១៧ម៉ោង ឬ១៤.២០០គីឡូម៉ែត្រ-១៥.២០០គីឡូម៉ែត្រ និងមានសមត្ថភាពធ្វើ
ការហោះហើរ ក្នុងរយៈកម្ពស់១០.៧០០ម៉ែត្រ ជាមួយល្បឿន៩៥៤គីឡូម៉ែត្រ/១ម៉ោង។ សម្រាប់តួយន្តហោះមានប្រវែង៥៦,៧ម៉ែត្រទទឹងពីចុងស្លាបម្ខាងទៅចុងស្លាបម្ខាងប្រវែង៦០,១ម៉ែត្រ និងកម្ពស់ពីដី១៦ម៉ែត្រ។

ក្រុមហ៊ុនDeerjet បានជ្រើសរើសយក៧៨៧-៨ជា លើកដំបូងដើម្បីបម្រើសេវាកម្មរបស់ខ្លួន ចាប់ពីខែកញ្ញាឆ្នាំ២០១៦ ជាមួយការរចនាជាពិសេស និងប្រណីតស្របទៅនឹងការបម្រើសេវាកម្មលំដាប់ផ្កាយ៧ សម្រាប់ឥស្សរជនថ្នាក់ដឹកនាំជាតិក៏ដូចជាអភិជនផងដែរ៕

Related posts

Leave a Comment