ចង់ដឹងទេ!! តើការតុបតែងខ្លួនរបៀបណាដែល ទើបអាចទាក់ទាញ ក្រសែភ្នែក មនុស្សបាន?

សព្វថ្ងៃ បុរសភាគច្រើន មិនមែនចូលចិត្តនារីៗណា ដែលស្លៀកពាក់ស៊ិចស៊ី ឬតុបតែងខ្លួនហួសហេតុពេកនោះទេ។ ហេតុដូចនេះ បងប្អូននារីៗគួរចៀសវាង ការស្លៀកពាក់ហួសហេតុពេល ប្រសិនបើចង់ទាក់ទាញ ក្រសែភ្នែក របស់មនុស្សប្រុស។

ខាងក្រោយនេះ យើងនឹងបង្ហាញពិធីសាស្រ្ដ ក្នុងការរៀបចំតុបតែងខ្លួនសម្រាប់បងប្អូននារីៗ ដែលអាចធ្វើអោយបុរសៗមើលពេញចិត្ត ចូលចិត្តបំផុត៖

១. ពាក់វ៉ែនតា
នារីៗដែលពាក់វ៉ែនតា មើលទៅមានភាពស៊ិចស៊ីខ្លះៗដែរ តែអ្វីដែលពិសេស គឺគួរស្រលាញ់ ពីព្រោះវាដូចជាបង្កើនសម្រស់ នៅត្រង់បរិវេណភ្នែក បានយ៉ាងដូច្នោះដែរ។ មិនត្រឹមតែប៉ុណ្ណោះ ធ្វើអោយយើងមើលទៅពោរពេញដោយចំណេះដឹង។

២. ស្លៀករ៉ូប
បុរសភាគច្រើនចូលចិត្តនារី ដែលស្លៀកពាក់រ៉ូបស្តើងៗ សាមញ្ញៗ ពីព្រោះវាជួយអោយ មើលទៅកាន់តែមានភាពស្រស់ស្អាត។ ពិសេសវាមើលទៅជាមនុស្សដែលចូលចិត្តភាពរីករាយ។

៣. ពាក់មួកកាតិប
នារីដែលពាក់មួកកាតិប គឺជាចំណុចខ្សោយ របស់បុរសៗហើយ ពីព្រោះវាអាចធ្វើឲ្យនារីៗយើង ហាក់ដូចជាមនុស្សម្នាក់ថ្មី។ គេនឹងគិតថាអ្នកជានារី ដែលមិនខ្វល់ខ្វាយច្រើន មានទំនុកចិត្ត ចូលចិត្តកីឡា និងលេចធ្លោបំផុត។

៤. ចងសក់ទៅក្រោយ
ជាការពិតណាស់ បុរសៗស្រលាញ់នារី ដែលមានសក់វែង ពីព្រោះពួកគេចូលចិត្ត ប៉ះ អង្អែល ស្រង់ក្លិន សក់ដ៏ក្រអូបនោះណាស់។ ប៉ុន្តែ អាថ៌កំបាំងដែល ពួកគេចូលចិត្តឲ្យនារីៗ ចង់សក់ទៅក្រោយអស់ៗ ក៏ដោយសារតែ ពួកគេចង់ឃើញផ្ទៃមុខដ៏ស្រស់ស្អាត របស់អ្នក ដោយគ្មានអ្វីមកបិទបាំង។

៥. មិនតុបតែងមុខ
នារីៗយើង បើមិនតុបតែងមុខ គឺហាក់ដូចជារឿង ដែលមិនអាចទៅរួចសោះឡើយ។ វាមិនមែនជារឿងដែលបុរសៗអាចហាមឃាត់បាននោះទេ ប៉ុន្តែយ៉ាងហោចណាស់ ពួកគេចង់ឃើញ ផ្ទៃមុខ ពិតរបស់អ្នក ដែលគ្មានម្សៅសូម្បីតែបន្តិច ដូចជាពេលរៀបចំចូលគេងជាដើម។ ត្រូវចាំថា គ្មានអ្នកណាដែលល្អស្អាត ឥតខ្ចោះនោះទេ។

៦. ពាក់អាវធំស្បែក
បុរសៗពិតជាចូលចិត្តនារីៗ ដែលមើលទៅរឹងមាំ ឯករាជ្យ និងមានទំនុកចិត្តណាស់។ ហេតុនេះ ប្រសិនបើអ្នកពាក់អាវធំស្បែកចេញក្រៅ អ្នកនឹងទាក់ទាញ ក្រសែភ្នែកមនុស្សប្រុសជុំវិញជាក់ជាមិនខានឡើយ។

៧. ពាក់ស្បែកជើងប៉ាតា
បុរសៗ ចូលចិត្តនារី ដែលពាក់ស្បែកជើងកែង ប៉ុន្តែអ្វីដែលធ្វើឲ្យនារីៗ កាន់តែមើលទៅឡូយ និងទាក់ទាញ គឺស្បែកជើងប៉ាតា ឯណោះទៅវិញទេ។ វាស្រដៀងទៅនឹងមួកកាតិបដែរ ដែលអាចធ្វើឲ្យនារីៗ មើលទៅលេចធ្លោ ឡូយ និងស្អាតប្លែក៕

Related posts

Leave a Comment