បទ ភ្ជុំ​នឹក​ស្រុកត្រូវបានក្រសួង​ការងារ​ស្នើ​ឲ្យ​បញ្ឈប់​ការចាក់ផ្សាយ

ភ្នំពេញ ​៖ ក្រសួង​ការងារ ស្នើ​ឲ្យ​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ ផ្អាក​បទ​ចម្រៀង​ទាក់ទង​នឹង​ឱកាស​នៃ​រដូវ​បុណ្យ​ភ្ជុំ គឺ​បទ ភ្ជុំបិណ្ឌ​នឹក​ស្រុក ដែល​ច្រៀង​ដោយ​តារាចម្រៀង​ប្រុស​លោក ម៉ៅ ហា​ជី នៅក្នុង​ផលិតកម្ម​ថោ​ន​វ៉ុល​១២២​កំពុង​ផ្សព្វផ្សាយ តាម​បណ្តាញ​ផ្សព្វផ្សាយ​នានា។

បើ​ផ្អែក​តាម​លិខិត​នេះ​ បាន​បញ្ជាក់​ថា ក្នុង​អត្ថន័យ​បទ​នេះ​គឺមាន​លក្ខណៈ​ដែលមាន​ឃ្លា​មួយ​ច្រៀង​ថា​កម្មករ​និ​យោ​ជិត​មិនទាន់​បើកប្រាក់​ខែ ក្នុង​រដូវ​បុណ្យ​ភ្ជុំ​ដែល​ធ្វើ​ឲ្យ​កម្មករ​និ​យោ​ជិត​មិនបាន​ទៅលេង​ស្រុកកំណើត​ទៅលេង​ម៉ែ​-​ពុក​បានត្រឹមតែ​ស្រក់​ទឹកនេត្រា ហើយ​បាន​ត្រឹម​ទូរស័ព្ទ​ប្រាប់​ម៉ែ ពុក បន្ទាប់ពី​ភ្ជុំបិណ្ឌ​រួចហើយ​បាន​អាច​ទៅលេង​ស្រុកកំណើត។

ប្រភព​បាន​បន្តថា បទ​ចម្រៀង​មួយ​បទ​នេះ​ បានធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង ដល់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ជាពិសេស​ផ្ទុយ​ទាំងស្រុង​នូវ​អ្វីដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន និង​កំពុង​ផ្តោត​ការយកចិត្តទុកដាក់ និង​ផ្តល់​កិច្ច​គាំពារ​ដល់ក​ម្មករ និយោជិត។

ក្រសួង​កា​ងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានបញ្ជាក់​ថា ១-​ត្រូវ​អនុញ្ញាត​ឲ្យ​កម្មករ​និ​យោ​ជិ​ក​ទាំងអស់​របស់ខ្លួន​ឈប់សម្រាក​ដោយមាន​ប្រាក់​ឈ្នួល​នាឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ​ក្នុងអំឡុងពេល​៣​ថ្ងៃ​គឺ​៨ ៩ និង​១០​តុលា​ឆ្នាំ​២០១៨​។ ២ -​លិខិត​រៀបចំ​បើកប្រាក់​ឈ្នួល​កម្មករ​និ​យោ​ជិ​ក​ឲ្យ​បាន​មុន​ឱកាស​នៃ​ពិធីបុណ្យ​ភ្ជុំ​បុ​ណ្ឌ​។​បើ​ពុំមាន​លទ្ធភាព​បើ​ប្រាក់​ឈ្នួល​ទាន់ពេល​ទេ សូម​អនុញ្ញាត​ឲ្យ​កម្មករ​និ​យោ​ជិ​ត​ទទួលបាន​ប្រាក់​បុរេប្រទាន យ៉ាងតិច​៥០​ភាគរយ​មុនពេល​បុណ្យ​ភ្ជុំបិណ្ឌ៕

Related posts

Leave a Comment