ជួយស៊ែរផង!!! ដើម្បីអោយបងប្អូនជួយទៅធ្វើបុណ្យវត្តក្រឡាញ់ចាស់ដោយសារនៅវត្តនោះខ្វះចង្ហាន់

បុណ្យ​ភ្ជុំបិណ្ឌ​ ជាពិធីបុណ្យមួយដែលប្រជាជនកម្ពុជា នាំគ្នាប្រារព្ធពិធីបុណ្យនេះ​​មិនដែល​អាក់ខាន​ឡើយ គឺចាប់ពីថៃ្ង ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី ១៥រោច មាន​រយៈ​ពេល ១៥ថៃ្ង ដែលយើងហៅថាបិណ្ឌ១, បិណ្ឌ២ និងថៃ្ងបញ្ចប់ គឺជា ថៃ្ង “ភ្ជុំបិណ្ឌ”។ ដោយមានពុទ្ធបរិស័ទបានដាក់វេនគ្នានាំក្រុមគ្រួសារទៅវត្តយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅតាមវត្តអារាម។

យ៉ាងណាមិញយោងតាមគណនីហ្វេសប៊ុកព្រះតេជគុណព្រះនាម Moch Saoly បានឲ្យពុទ្ធបរិស័ទ្ធបានជ្រាបថា នៅ វត្តក្រឡាញ់ចាស់ ​ដែលមានទីតាំងនៅភូមិស្រងាំទេ ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ហួសទីរួមខេត្តកំពង់ឆ្នាំង 15 គីឡូ មិនទាន់មានអ្នកកាន់បិណ្ឌទេគឺស្ងាត់ជ្រាប។ ដោយព្រះតេជគុណបានបញ្ជាក់ថា “អាត្មាភាពមិនចង់បាន ម្ហូបអាហារបបូរអីទេ សុំត្រឹមតែមានវេន ដូចវត្តគេផ្សេងៗទៅ គ្រប់គ្រាន់ហើយ តែនេះអត់ទាំងវេនទៀត ញាតិញោម មានសទ្ធាជ្រះថ្លា ចង់មកកាន់បិណ្ឌអាចទំនាក់ទំនងលេខទូរសព្ទអាត្មាភាព 015 896 999,097 55 08 097″៕

 

Related posts

Leave a Comment