ជួយចែកគ្នាដឹងផង! យក់ដឹងពីអត្ថន័យលេខកូតដែលគេបិទផ្លែឈើដែលយើងបរិភោគរាល់ថ្ងៃ! មុខសំរេចចិត្តទិញណា

សម្រាប់ផ្លែឈើដែលមានបាន​ដាំ​នៅក្នុង​ស្រុកយើង​ទេ សុំលោកអ្នក​ត្រូវ​ប្រយ័ត្ន​អោយបាន​ខ្លាំង​បន្តិច​។ ពីព្រោះ​ជាតិពុល​ជាច្រើន​ដែលមាន​ក្នុង​បរិយាកាស​ក៏មាន​នៅក្នុងផ្លែឈើដែរ​។ ហេតុនេះ លោកអ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន​ចំពោះ​ផ្លែឈើ​ដែល​ទិញ​ពី​ផ្សារ​ទំនើប​។ ពេល​លោកអ្នក​ទិញ​ផ្លែឈើ សូម​ពិនិត្យពិនិត្យមើលលេខ​នៅលើ​ស្លា​កបិត​ពីលើអោយយបាន​ល្អិតល្អន់ មុននឹង​សម្រេចចិត្ត​ទិញ​។

​* ប្រសិនបើ​លើ​ស្លាក​នោះ​មាន ៤ លេខ ដែល​ចាប់ផ្តើម​ជាមួយ​លេខ ៣ ឬ ៤ នោះ​មានន័យថា​ផ្លែឈើ​នោះ​ត្រូវបាន​ដាំ​ក្រោម​ច្បាប់​កសិកម្ម ដែល​អនុវត្ត​នៅ​ប្រទេស​ភាគច្រើនបំផុត​។ ផ្លែឈើ​ទាំងនេះ​បាន​ប៉ះ​ជាមួយនឹង​ថ្នាំ​បាញ់​សត្វល្អិត និង​ជីរ​សិប្បនិម្មិត​។ លោកអ្នក​អាច​ទិញ​បាន តែ​ត្រូវ​លាង​សម្អាត​តាម​វិធី​ផ្សេងៗ​ដើម្បី​កម្ចាត់​ជាតិពុល​លើ​សំបក​ខាងក្រៅ​។


​* ប្រសិនបើ​ស្លាក​លេខ​នោះ​ផ្ទុក​លេខ ៥ ខ្ទង់ និង​លេខ​ដំបូង​គេ​គឺ​លេខ ៨ មានន័យថា ផ្លែឈើ​នោះ​ត្រូវបាន​ចាក់​ថ្នាំ​ពន្លូត​ឱ្យ​ឆាប់​ធំ​។ លោកអ្នក​ត្រូវ​ចៀសវាង​វា​ជាដាច់ខាត​។

​* ប្រសិនបើ​ស្លាក​លេខ​នោះ​ផ្ទុក​លេខ ៥ ខ្ទង់ និង​លេខ​ដំបូង​គេ​គឺ​លេខ ៩ មានន័យថា ផ្លែឈើ​នោះ​ត្រូវបាន​ដាំ​តាមបែប​ធម្មជាតិ និង​សរីរាង្គ ដោយ​គ្មាន​ជីរ​គីមី ឬ​ថ្នាំ​បាញ់​សត្វល្អិត​នោះទេ​។ ផ្លែឈើ​ប្រភេទ​នេះ​ទើប​ល្អ​ទិញ​សម្រាប់​គ្រួសារ​៕

Related posts

Leave a Comment